ព្រះបរមរាជ្យវាំងក្យុងបុកគុង

ព្រះបរមរាជ្យវាំងក្យុងបុកគុង

មានថ្ងៃខ្លះ… អ្នកមិនចង់ទៅកន្លែងមានសម្លេងរំខាន មិនចង់ទៅទីកន្លែងមានមនុស្សច្រើន មិនចង់ញុំា មិនចង់ទិញអ្វី អ្នកគ្រាន់តែចង់ទៅកន្លែងមួយ ដែលអាចធ្វើឲ្យចិត្តស្ងប់ នៅសេអ៊ូល មានកន្លែងមួយបែបនោះ គឺ ព្រះបរមរាជ្យវាំងក្យុងបុកគុង។

ព្រឹកមួយ​ខ្យល់ត្រជាក់បន្តិចពន្លឺថ្ងៃមិនទាន់ខ្លាំង អ្នកដើរចូលតាមទ្វារធំ ដែលមានប្រវត្តិសាស្ត្រជាង 600 ឆ្នាំ ជំហានដំបូងដែលអ្នកដើរចូល អ្នកនឹងមានអារម្មណ៍ថា ពេលវេលា…ដើរយឺតចុះ សម្លេងទីក្រុងនៅខាងក្រៅ បាត់ទៅបន្តិចម្តងៗ នៅសល់តែ សម្លេងជើងអ្នក និងខ្យល់ប៉ះស្លឹកឈើ នៅមុខអ្នក មានអគារធំៗ ដែលត្រូវបានសាងសង់ដោយដៃមនុស្ស នៅសម័យដែលគ្មានម៉ាស៊ីនទំនើប អ្នកអាចឈរ មើលវា ដោយមិនចាំបាច់និយាយអ្វី ហើយអ្នកនឹងគិតថា  “មនុស្សកាលពីមុន…រស់នៅយ៉ាងដូចម្តេច?”  “តើពួកគេមានក្តីស្រមៃដូចយើងទេ?”

មនុស្សជាច្រើនមកទីនេះ ដើម្បីថតរូប ជាមួយសម្លៀកបំពាក់ Hanbok ពេលអ្នកឃើញពួកគេដើរយឺតៗ ក្នុងសម្លៀកបំពាក់បុរាណ អ្នកនឹងមានអារម្មណ៍ថា អតីតកាល និងបច្ចុប្បន្ន កំពុងជួបគ្នានៅកន្លែងតែមួយ អ្នកអាចដើរទៅកន្លែងស្រះទឹក ដែលមានអគារតូចមួយនៅកណ្ដាល ទឹកស្ងប់ បង្ហាញ reflection របស់អគារ បើអ្នកឈរមើលដោយមិនប្រញាប់ អ្នកនឹងមានអារម្មណ៍ថា ចិត្តអ្នកក៏កំពុងស្ងប់ដូចទឹកនោះ មិនមានសំឡេងខ្លាំង មិនមានភ្លើង ចែងចាំង មិនមានអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ភ្លាមៗ ប៉ុន្តែមានអ្វីមួយ ដែលធ្វើឲ្យអ្នកនៅយូរ អ្នកអាចអង្គុយលើជើងឥដ្ឋ ឬឈរមើលមេឃ ពេលនោះ អ្នកនឹងមានអារម្មណ៍ថា “ខ្ញុំមិនចាំបាច់រត់លឿន ដូចជាពេលរត់ទៅធ្វើការទាន់ម៉ោងជានិច្ចទេ”។

នៅពេលអ្នកចេញពីវាំងវិញ សម្លេងទីក្រុងត្រឡប់មកវិញ ឡាន មនុស្ស ជីវិតប្រញាប់ប្រញាល់ ប៉ុន្តែមានអ្វីមួយនៅក្នុងអ្នក ដែលនៅតែស្ងប់ ព្រះបរមរាជ្យវាំងក្យុងបុកគុង មិនមែនជាកន្លែងដែលធ្វើឲ្យអ្នក “wow” ភ្លាមៗដូច Myeongdong វាជាកន្លែងដែលធ្វើឲ្យអ្នក “ដឹងខ្លួនឡើងវិញ”​។ បើអ្នកនៅកូរ៉េ ហើយមិនធ្លាប់មកទីនេះ អ្នកមិនត្រឹមតែខកខានប្រវត្តិសាស្ត្រទេ អ្នកកំពុងខកខាន moment មួយដែលអាចធ្វើឲ្យអ្នកស្ងប់ នៅពេលដែលជីវិតរវល់ពេក។



ការបដិសេធទំនួលខុសត្រូវ

Kombodia មិនមែនជាគេហទំព័រផ្លូវការរបស់រដ្ឋាភិបាល និងមិនពាក់ព័ន្ធជាមួយស្ថាប័នរដ្ឋណាមួយឡើយ។ ព័ត៌មានទាំងអស់មានគោលបំណងផ្តល់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ អ្នកប្រើប្រាស់គួរតែផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗជាមួយប្រភពផ្លូវការ។